Breaking News:

Lasted Update:

Breaking News:

សូមជួយស៊ែរមួយម្នាក់ផង!! អនាគត់កូនក្រមុំដ៏ស្រស់ស្អាតម្នាក់ជិតដល់​ថ្ងៃ​ចូល​រោងការ​ហើយស្រាប់តែ....


ខេត្ត​កំពង់ស្ពឺ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា តាម​ការ​បញ្ជាក់​ពី​ឪពុក​នាងយុវតី ដែល​ជិត​ចូល​រោងការ ហើយ​បាន​បាត់​ខ្លួន​នោះ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាននៅ​រសៀល​ថ្ងៃនេះ​ថា បាន​ដំណឹង​ពី​កូន​គាត់​ហើយ គឺ​នាង​បាន​ទៅ​លេង​នៅ​កំពង់សោម ។
សេចក្តីរាយការណ៍​បាន​បន្ត​ថា ឱ​ពុក​យុវតី​មិន​បាន​ប្រាប់​លម្អិត​នោះ​ទេ គ្រាន់តែ​ប្រាប់​ថា កូនស្រី​តេ​តាម​ទូរស័ព្ទ​មក​ប្រាប់​គាត់ និង​ម្តាយ​នាង​ថា គេ​សុខ​សប្បាយ​ទេ សូម​ពុក​ម៉ែ​កុំ​បារម្ភ ។ នាង​មិន​បាន​បញ្ជាក់​ថា នាង​ទៅ​ជាមួយ​អ្នក​ណា​ឡើយ ពេល​នេះ​គាត់ និង​ប្រពន្ធ​កំពុង​រៀបចំ​ចេញដំណើរ​ទៅ​កំពង់សោម ដើម្បី​ទទួល​នាង​មក​ផ្ទះ​វិញ​ផង​ដែរ ៕
រលឹកថា ៖  យុវតី​មួយ​រូប​បាន​បាត់​ខ្លួន​ពី​ផ្ទះ​គ្មាន​ដំណឹង​សូន្យឈឹង ធ្វើ​ឲ្យ​ឱ​ពុក​ម្តាយ​មានការ​បារម្ភ​យ៉ាង​ខ្លាំង ពី​សុខទុក្ខ​របស់​នាង មិនដឹង​ថា នាង​បាន​សុខ ឬ​ក៏​ទុក្ខ​នោះ​ទេ ។ ជា​ពិសេស​នោះ គឺ​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ទៅហើយ ឪ​ពុក​ម្តាយ​បងប្អូន ស្វែងរក​គ្រប់​ច្រកល្ហក តែ​រក​មុន​ឃើញ​ឡើយ ។
យុវតី​ដែល​បាត់​ខ្លួន​ដោយ​គ្នាន​ដំណឹង​នេះ ត្រូវ​បាន​ស្គាល់ឈ្មោះ ពៅ ប៊ុ​ន​ឡា អាយុ​២០​ឆ្នាំ រស់​ជាមួយ​ឱ​ពុក​ម្តាយ​នៅ​ភូមិ​តាំង​របង ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។
បើ​តាម​សាច់ញាតិ​របស់​យុវតី​បាន​បង្ហើប​ប្រាប់​ថា នាង​បាន​បាត់​ដំណឹង​ចាប់តាំងពី ថ្ងៃ​ទី​២០ ខែ​មិ​នា ឆ្នាំ​២០១៨ ដែល​នៅ​ខ្វះ​តែ​២០​ថ្ងៃ​ទៀត ត្រូវ​ចូល​រោងការ ។ សាច់ញាតិ​នាង​លើក​ឡើង​ថា ប្រហែលជា​មាន​ជន​អាក្រក់​ខិលខូច​អូស​ទាញ​ក្នុង​ផ្លូវ​មិនល្អ ណាមួយ ហើយ​ល្បួង​យក​ទៅ ។
ក្នុង​នោះ​ផង​ដែរ​សាច់ញាតិ​របស់​នាង​បាន​សំណូមពរ​ដល់​សមត្ថកិច្ច ឬ​បងប្អូន​ញាត្តិ​មិត្ត​ណា​បានឃើញ និង​លឺដំណឹង​សូម​មេត្តា​ជួយ ផ្តល់​ដំណឹង​ដល់​សាច់ញាតិ និង​ក្រុម​គ្រួសារ​ផង ព្រោះ​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ​កំពុង​មានទុក្ខ​ជា​ខ្លាំង ។ ចាប់តាំងពី​បាត់​នាង ឪ​ពុក​ក៏​ធ្លាក់ខ្លួន​ឈឺ​ បារម្ភ​ពី​សុវត្ថិភាព​របស់​កូន ​មិនដឹង​ថា តើ​កូន​ជួប​បញ្ហា​អ្វីខ្លះ ពេល​ធ្វើ​ដំណើរ ។ ម្យ៉ាង​នាង​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ផង បើ​រក​នាង​មិនឃើញ​ឪ​ពុក​ម្តាយ​ត្រូវ​រ៉ាប់រង​សង​ថ្លៃ​បណ្ណាការ​ដល់​ខាង​កូន​ក​ម្លោះ​ទៀត​ផង ។
សាច់ញាតិ​របស់​យុវតី​ដែល​បាត់​ខ្លួន​ដោយ​គ្មាន​ដំណឹង​នេះ ​បាន​លើក​ឡើង​ថា តាម​ឪ​ពុក​របស់​នាង​និយាយ​ទោះ​ខុស​ត្រូវ​យ៉ាងណា ​ក៏​ដោយ​ក៏​មិន​ប្រកាន់ទោស​អូស​ដំណើរ​នោះ​ទេ សូម​ឲ្យ​តែ​កូន​វិល​មក​ផ្ទះ​វិញ ដោយ​សុខ​សប្បាយ​ឪ​ពុក​ម្តាយ​ត្រេកអរ​ណាស់​ទៅ​ហើយ ៕