Breaking News:

Lasted Update:

Breaking News:

សង្រ្គាមពាក្យសម្តីផ្លែផ្កាដាក់គ្នារវាងអ្នកនាង ខាត់ សុឃីម ជាមួយនិងកំពូលតារាចម្រៀងដ៏ល្បីអ្នកនាង ពេជ្រ សោភា...


រាជធានីភ្នំពេញ៖ ប្រិយមិត្តដែលបានទស្សនារឿង «បិសាចគួរឲ្យស្រឡាញ់» ប្រាកដជាជក់ចិត្តដិតអារម្មណ៍ ជាមួយខ្សែភាពយន្តភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស ដែលទើបតែចាក់ផ្សាយនេះមិនខាន។
ក្រៅពីតួអង្គ ចូចូ ដ៏ក្រមិចក្រមើម ដែលសម្តែងដោយកញ្ញា រ៉េត ស៊ូហ្សាណា នោះ អ្នកស្រី សន និងអ្នកនាង សុរិយា ដែលសម្តែងដោយអ្នកនាង ខាត់ សុឃីម និងអ្នកនាង ពេជ្រ សោភា ក៏បានធ្វើឲ្យប្រិយមិត្តជក់ចិត្តមិនធម្មតាដែរ។
អ្នកទាំងពីរបានសម្តែងឈុតមួយជាមួយគ្នា ដែលមានទាំងការឈ្លោះប្រកែកពាក្យសម្តី និងផ្លែផ្កា រហូតធ្វើឲ្យទស្សនិកជនជក់ចិត្តខ្លាំងមែនទែនតែម្តង។ អ្វីដែលសំខាន់នោះគឺ នៅក្នុងឈុតនោះអ្នកស្រី សន ហ៊ានដៀមដាម អ្នកនាង សុរិយា សុទ្ធតែជា «នាងស្រីហូលីវូដ» រហូតធ្វើឲ្យទស្សនិកជនមួយចំនួនក្តៅស្លឹកត្រចៀកជំនួសទៀតផង។