Breaking News:

Lasted Update:

Breaking News:

    សូមជួយស៊ែរមួយម្នាក់ផង!! អនាគត់កូនក្រមុំដ៏ស្រស់ស្អាតម្នាក់ជិតដល់​ថ្ងៃ​ចូល​រោងការ​ហើយស្រាប់តែ....


    ខេត្ត​កំពង់ស្ពឺ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា តាម​ការ​បញ្ជាក់​ពី​ឪពុក​នាងយុវតី ដែល​ជិត​ចូល​រោងការ ហើយ​បាន​បាត់​ខ្លួន​នោះ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាននៅ​រសៀល​ថ្ងៃនេះ​ថា បាន​ដំណឹង​ពី​កូន​គាត់​ហើយ គឺ​នាង​បាន​ទៅ​លេង​នៅ​កំពង់សោម ។
    សេចក្តីរាយការណ៍​បាន​បន្ត​ថា ឱ​ពុក​យុវតី​មិន​បាន​ប្រាប់​លម្អិត​នោះ​ទេ គ្រាន់តែ​ប្រាប់​ថា កូនស្រី​តេ​តាម​ទូរស័ព្ទ​មក​ប្រាប់​គាត់ និង​ម្តាយ​នាង​ថា គេ​សុខ​សប្បាយ​ទេ សូម​ពុក​ម៉ែ​កុំ​បារម្ភ ។ នាង​មិន​បាន​បញ្ជាក់​ថា នាង​ទៅ​ជាមួយ​អ្នក​ណា​ឡើយ ពេល​នេះ​គាត់ និង​ប្រពន្ធ​កំពុង​រៀបចំ​ចេញដំណើរ​ទៅ​កំពង់សោម ដើម្បី​ទទួល​នាង​មក​ផ្ទះ​វិញ​ផង​ដែរ ៕
    រលឹកថា ៖  យុវតី​មួយ​រូប​បាន​បាត់​ខ្លួន​ពី​ផ្ទះ​គ្មាន​ដំណឹង​សូន្យឈឹង ធ្វើ​ឲ្យ​ឱ​ពុក​ម្តាយ​មានការ​បារម្ភ​យ៉ាង​ខ្លាំង ពី​សុខទុក្ខ​របស់​នាង មិនដឹង​ថា នាង​បាន​សុខ ឬ​ក៏​ទុក្ខ​នោះ​ទេ ។ ជា​ពិសេស​នោះ គឺ​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ទៅហើយ ឪ​ពុក​ម្តាយ​បងប្អូន ស្វែងរក​គ្រប់​ច្រកល្ហក តែ​រក​មុន​ឃើញ​ឡើយ ។
    យុវតី​ដែល​បាត់​ខ្លួន​ដោយ​គ្នាន​ដំណឹង​នេះ ត្រូវ​បាន​ស្គាល់ឈ្មោះ ពៅ ប៊ុ​ន​ឡា អាយុ​២០​ឆ្នាំ រស់​ជាមួយ​ឱ​ពុក​ម្តាយ​នៅ​ភូមិ​តាំង​របង ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។
    បើ​តាម​សាច់ញាតិ​របស់​យុវតី​បាន​បង្ហើប​ប្រាប់​ថា នាង​បាន​បាត់​ដំណឹង​ចាប់តាំងពី ថ្ងៃ​ទី​២០ ខែ​មិ​នា ឆ្នាំ​២០១៨ ដែល​នៅ​ខ្វះ​តែ​២០​ថ្ងៃ​ទៀត ត្រូវ​ចូល​រោងការ ។ សាច់ញាតិ​នាង​លើក​ឡើង​ថា ប្រហែលជា​មាន​ជន​អាក្រក់​ខិលខូច​អូស​ទាញ​ក្នុង​ផ្លូវ​មិនល្អ ណាមួយ ហើយ​ល្បួង​យក​ទៅ ។
    ក្នុង​នោះ​ផង​ដែរ​សាច់ញាតិ​របស់​នាង​បាន​សំណូមពរ​ដល់​សមត្ថកិច្ច ឬ​បងប្អូន​ញាត្តិ​មិត្ត​ណា​បានឃើញ និង​លឺដំណឹង​សូម​មេត្តា​ជួយ ផ្តល់​ដំណឹង​ដល់​សាច់ញាតិ និង​ក្រុម​គ្រួសារ​ផង ព្រោះ​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ​កំពុង​មានទុក្ខ​ជា​ខ្លាំង ។ ចាប់តាំងពី​បាត់​នាង ឪ​ពុក​ក៏​ធ្លាក់ខ្លួន​ឈឺ​ បារម្ភ​ពី​សុវត្ថិភាព​របស់​កូន ​មិនដឹង​ថា តើ​កូន​ជួប​បញ្ហា​អ្វីខ្លះ ពេល​ធ្វើ​ដំណើរ ។ ម្យ៉ាង​នាង​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ផង បើ​រក​នាង​មិនឃើញ​ឪ​ពុក​ម្តាយ​ត្រូវ​រ៉ាប់រង​សង​ថ្លៃ​បណ្ណាការ​ដល់​ខាង​កូន​ក​ម្លោះ​ទៀត​ផង ។
    សាច់ញាតិ​របស់​យុវតី​ដែល​បាត់​ខ្លួន​ដោយ​គ្មាន​ដំណឹង​នេះ ​បាន​លើក​ឡើង​ថា តាម​ឪ​ពុក​របស់​នាង​និយាយ​ទោះ​ខុស​ត្រូវ​យ៉ាងណា ​ក៏​ដោយ​ក៏​មិន​ប្រកាន់ទោស​អូស​ដំណើរ​នោះ​ទេ សូម​ឲ្យ​តែ​កូន​វិល​មក​ផ្ទះ​វិញ ដោយ​សុខ​សប្បាយ​ឪ​ពុក​ម្តាយ​ត្រេកអរ​ណាស់​ទៅ​ហើយ ៕

    តារា​កំប្លែងជើងចាស់លោកតា ​វីតាមីន​សេ​ បានទទួលមរណះភាព​បាត់ទៅហើយកាលពីវេលាម៉ោងជិត១២យប់....


    ខណៈ​ពេល​នេះ​លោក​តា​វីតាមីន​សេ​ តារា​កំប្លែង​ជើង​ចាស់​ បាន​ស្លាប់​បាត់​ហើយ​ បន្ទាប់​ពី​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ពី​មន្ទីរ​ពេទ្យ​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី​29​ ខែ​មិនា​ នេះ​ ដោយ​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា​អស់​លទ្ធភាព​នឹង​ព្យាបាល​ហើយ​។


    សង្រ្គាមពាក្យសម្តីផ្លែផ្កាដាក់គ្នារវាងអ្នកនាង ខាត់ សុឃីម ជាមួយនិងកំពូលតារាចម្រៀងដ៏ល្បីអ្នកនាង ពេជ្រ សោភា...


    រាជធានីភ្នំពេញ៖ ប្រិយមិត្តដែលបានទស្សនារឿង «បិសាចគួរឲ្យស្រឡាញ់» ប្រាកដជាជក់ចិត្តដិតអារម្មណ៍ ជាមួយខ្សែភាពយន្តភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស ដែលទើបតែចាក់ផ្សាយនេះមិនខាន។
    ក្រៅពីតួអង្គ ចូចូ ដ៏ក្រមិចក្រមើម ដែលសម្តែងដោយកញ្ញា រ៉េត ស៊ូហ្សាណា នោះ អ្នកស្រី សន និងអ្នកនាង សុរិយា ដែលសម្តែងដោយអ្នកនាង ខាត់ សុឃីម និងអ្នកនាង ពេជ្រ សោភា ក៏បានធ្វើឲ្យប្រិយមិត្តជក់ចិត្តមិនធម្មតាដែរ។
    អ្នកទាំងពីរបានសម្តែងឈុតមួយជាមួយគ្នា ដែលមានទាំងការឈ្លោះប្រកែកពាក្យសម្តី និងផ្លែផ្កា រហូតធ្វើឲ្យទស្សនិកជនជក់ចិត្តខ្លាំងមែនទែនតែម្តង។ អ្វីដែលសំខាន់នោះគឺ នៅក្នុងឈុតនោះអ្នកស្រី សន ហ៊ានដៀមដាម អ្នកនាង សុរិយា សុទ្ធតែជា «នាងស្រីហូលីវូដ» រហូតធ្វើឲ្យទស្សនិកជនមួយចំនួនក្តៅស្លឹកត្រចៀកជំនួសទៀតផង។

    ស្ងាត់ៗ!! តារាចម្រៀងលោក ខេម លួចភ្ចាប់ពាក្យជាមួយប្អូនស្រីរបស់តួរសម្តែងស្រីក្នុងបទ "ប្រពន្ធខ្ញុំយំនឹកសង្សារ"


    តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មថោន គីលោក ខេម ល្បីថាលួចមកភ្ចាប់ពាក្យជាមួយប្អូនស្រីរបស់តួរសម្តែងស្រីនៅក្នុងបទ << ប្រពន្ធខ្ញុំយំនឹកសង្សារ >> ដែលសម្តែងក្នុងឈុតរៀបការជាមួយលោក ខេម ស្រាប់តែឥឡូវមកភ្ជាប់ពាក្យជាមួយប្អូនស្រីរបស់នាងទៅវិញ ៕